ព្រះត្រៃបិដក ភាគ ១០៣
គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយកម្មប្បច្ច័យ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺឧបាទានវិប្បយុត្តចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺឧបាទានវិប្បយុត្តចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
ID: 637831158425331437
ទៅកាន់ទំព័រ៖