ព្រះត្រៃបិដក ភាគ ១០៣
[១៥៩] ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិបាកប្បច្ច័យ គឺឧបាទានវិប្បយុត្តក្ខន្ធ១ ជាវិបាក។បេ។ វារៈ១។
[១៦០] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអាហារប្បច្ច័យ។ … ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ។ ឯលោភៈ ដែលប្រាសចាកទិដ្ឋិ លោកបានសំដែងហើយ ក្នុងកម្មប្បច្ច័យ យ៉ាងណា (លោភៈនេះ) បណ្ឌិត គប្បីសំដែងក្នុងបច្ច័យទាំង៤នេះ យ៉ាងនោះដែរ មានបញ្ហាបួនៗ។ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៦។
[១៦១] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទានសម្បយុត្តកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង
ID: 637831158748242217
ទៅកាន់ទំព័រ៖