ព្រះត្រៃបិដក ភាគ ១០៣
នៃឧបាទានវិប្បយុត្តធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយវិប្បយុត្តប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺ។បេ។
[១៦២] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។
ID: 637831158993546148
ទៅកាន់ទំព័រ៖