ព្រះត្រៃបិដក ភាគ ១០៣
សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ បណ្តាសហជាត និងបុរេជាតទាំងនេះ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ ឯបុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺឧបាទានសម្បយុត្តក្ខន្ធ១ ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកឧបាទានសម្បយុត្តក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។
ID: 637831159209472591
ទៅកាន់ទំព័រ៖