ព្រះត្រៃបិដក ភាគ ១០៣

ឯវារៈ​មាន៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌​ផង នឹងនោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខា​យតនៈ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២២] នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​នោ​ឧបា​ទា​ចេតនា ពឹងផ្អែក​នឹង​វត្ថុ។ នោ​ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា ពឹងផ្អែក​នឹង​ពួក​ខន្ធ​ជា​នោ​ឧបា​ទា ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២។ ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺជា​ខាងក្រៅ … មាន​អាហារ​ជាស​មុ​ដ្ឋាន … ឧបា​ទា​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637830988862834205
ទៅកាន់ទំព័រ៖