ព្រះត្រៃបិដក ភាគ ១០៣
ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកឧបាទាន។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទិដ្ឋុបាទាន។ ចក្កៈ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ ជាឧបាទាន តែមិនមែនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន បដិសន្ធិ ដរាបដល់មហាភូតខាងក្នុង។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទាន អាស្រ័យនូវពួកខន្ធជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637831160882976014
ទៅកាន់ទំព័រ៖