ព្រះត្រៃបិដក ភាគ ១០៣
ឧបាទានទុកៈ យ៉ាងណា (ឧបាទានឧបាទានិយទុកៈ) ក៏យ៉ាងនោះដែរ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ អាមសនៈ គឺបរាមាសទុកៈ ទើបមានការធ្វើឲ្យផ្សេងៗគ្នា។
បញ្ហាវារៈ
[១៦៩] ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យ នៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ បញ្ហាទាំង៩ មិនប្លែកគ្នាទេ ដូចឧបាទានទុកៈដែរ។
[១៧០] ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ គឺពួកឧបាទាន ប្រារព្ធហើយនូវពួកឧបាទាន
ID: 637831161386850766
ទៅកាន់ទំព័រ៖