ព្រះត្រៃបិដក ភាគ ១០៣

ទើប​កើតឡើង។ មាន​វារៈ៣។ ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​ទាន។បេ។ ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​កុសល​នោះ​… ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ​… ទោមនស្ស​កើតឡើង ពួក​ព្រះ​អរិយៈ​ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… នូវ​ពួក​កិលេស ដែល​សន្សំ​ហើយ ក្នុង​កាលមុន​… នូវ​ចក្ខុ … នូវ​វត្ថុ​…។ សេចក្តី​បំប្រួញ។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ វារៈ​ទាំង២ក្រៅ​នេះ ដូចគ្នានឹង​ឧបាទាន​ទុ​កៈ​ដែរ។ ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក្តី ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អធិបតិ​ធម៌​ខាងក្រោម មាន​វារៈ៣ ដូច​ឧបាទាន​ទុ​កៈ​ដែរ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637831161579006558
ទៅកាន់ទំព័រ៖