ព្រះត្រៃបិដក ភាគ ១០៣
[១៧១] ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន។បេ។ ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព … ទិដ្ឋិកើតឡើង។បេ។ ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូឲ្យជាទីគោរព … នូវវោទានៈ … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកខន្ធជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ឲ្យជាទីគោរព ត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ។បេ។ ពួកខន្ធជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ បច្ច័យទាំង២ដ៏សេសក្តី អារម្មណាធិបតិក្តី សហជាតាធិបតិក្តី ដូចឧបាទានទុកៈដែរ។ ឯការត និងអធិបតិ មានវារៈ៣ ដូចឧបាទានទុកៈដែរ បច្ច័យទាំងអស់ ដូចឧបាទានទុកៈដែរ ឯលោកុត្តរៈ ក្នុងឧបាទានិយៈ មិនមានទេ បច្ចនីយៈក្តី ការរាប់ទាំង២យ៉ាងក្រៅនេះក្តី ដូចឧបាទានទុកៈដែរ។
ចប់ ឧបាទានឧបាទានិយទុកៈ។
ID: 637831162103090498
ទៅកាន់ទំព័រ៖