ព្រះត្រៃបិដក ភាគ ១០៣
ឧបាទានឧបាទានសម្បយុត្តទុកៈ
បដិច្ចវារៈ
[១៧២] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។ ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកឧបាទាន។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវទិដ្ឋុបាទាន។ ចក្កៈ។ នូវធម៌ប្រកបដោយឧបាទាន។ សេចក្តីបំប្រួញ។ មានការប៉ះពាល់ មានការធ្វើឲ្យផ្សេងៗគ្នា ដូចគ្នានឹងឧបាទានទុកៈដែរ មានបញ្ហា៩ រូបមិនមានទេ វារៈទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ អរូបនៅដដែល។
ID: 637831162382523481
ទៅកាន់ទំព័រ៖