ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាវារៈ
[១៧៣] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ។ ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ។
ID: 637831162645505423
ទៅកាន់ទំព័រ៖