ព្រះត្រៃបិដក ភាគ ១០៣

ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ក្តី ធម៌​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ក្តី ពួក​ហេតុប្រ​កប​ដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​ហេតុ​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ក្តី ពួក​ហេតុប្រ​កប​ដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​ហេតុ​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ក្តី ពួក​ហេតុប្រ​កប​ដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ឧបាទាន​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៧៤] ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​ខន្ធ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637831162886374574
ទៅកាន់ទំព័រ៖