ព្រះត្រៃបិដក ភាគ ១០៣

ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … មហាភូត៣ក្តី ឧបា​ទា​រូប​ក្តី ពឹងផ្អែក​នឹង​មហាភូត១ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន នឹង​ខន្ធ២ …។ នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌​ផង នឹងនោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​នោ​ឧបា​ទា​ចេតនា ពឹងផ្អែក​នឹង​ពួក​ខន្ធ​ជា​នោ​ឧបា​ទា​ផង នឹង​វត្ថុ​ផង។ … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣] នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ។ នោ​ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​បញ្ច​វិញ្ញាណ នឹង​ខន្ធ២ … ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២ របស់​ពួក​អសញ្ញ​សត្វ។ ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ ជា​ខាងក្រៅ …
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637830989078608089
ទៅកាន់ទំព័រ៖