ព្រះត្រៃបិដក ភាគ ១០៣
ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៨១] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ ដែលប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទានផង នៃធម៌ដែលប្រកបដោយឧបាទាន តែមិនមែនជាឧបាទានផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
វារៈ៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ក្នុងមូលនៃបច្ច័យមួយៗ មានបញ្ហាបីៗ។
[១៨២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831164023726877
ទៅកាន់ទំព័រ៖