ព្រះត្រៃបិដក ភាគ ១០៣
ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ឧបាទានវិប្បយុត្តអនុឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ១ នូវខន្ធ២…។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ក្តី ឧបាទានវិប្បយុត្តអនុបាទានិយធម៌ក្តី អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ១។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយធម៌ផង នូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធផង នូវពួកមហាភូតផង។
ID: 637831164682170037
ទៅកាន់ទំព័រ៖