ព្រះត្រៃបិដក ភាគ ១០៣

មោហៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​ឧទ្ធច្ចៈ។ នោ​កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​កិលេស។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​លោភៈ។ ចង​ជា​ចក្កៈ​ផង​ចុះ។ នោ​កិលេស​ធម៌ អា​ស្រ័យ​នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​កិ​លេ​សក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១…។ កិលេស​ធម៌ អា​ស្រ័យ​នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស អាស្រ័យ​នូវ​ពួក​នោ​កិ​លេ​សក្ខន្ធ។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​កិលេស​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​កិ​លេ​សក្ខន្ធ១ នូវ​ខន្ធ២…។ កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌​ផង នូវ​នោ​កិលេស​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637831165254587860
ទៅកាន់ទំព័រ៖