ព្រះត្រៃបិដក ភាគ ១០៣

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ ចង​ជា​ចក្កៈ​ផង​ចុះ។ នោ​កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌​ផង នូវ​នោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​កិ​លេ​សក្ខន្ធ១ផង នូវ​ពួក​កិលេស​ផង នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​កិលេស​ផង នូវ​ពួក​មហាភូត​ផង។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី អាស្រ័យ​នូវ​កិលេស​ធម៌​ផង នូវ​នោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ និង​ចិត្តសមុដ្ឋាន​រូប អា​ស្រ័យ​នូវ​នោ​កិ​លេ​សក្ខន្ធ១ផង នូវ​លោភៈ​ផង នូវ​ខន្ធ២…។ ចង​ជា​ចក្កៈ​ផង​ចុះ។ សេចក្តី​បំប្រួញ។
 [១៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៨៩] កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ អាស្រ័យ​នូវ​វិចិកិច្ឆា មោហៈ អាស្រ័យ​នូវ​ឧទ្ធច្ចៈ។ នោ​កិលេស​ធម៌ អាស្រ័យ
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637831165540776603
ទៅកាន់ទំព័រ៖