ព្រះត្រៃបិដក ភាគ ១០៣

នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​កិ​លេ​សក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … មាន​អហេតុកប្បដិសន្ធិ រហូតដល់​ពួក​អសញ្ញ​សត្វ។ កិលេស​ធម៌ អា​ស្រ័យ​នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌​ផង នូវ​នោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង នូវ​វិចិកិច្ឆា​ផង មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ឧទ្ធច្ចៈ​ផង។
 [១៩០] នោ​កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​កិលេស។ នោ​កិលេស​ធម៌ អា​ស្រ័យ​នូវ​នោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​នោ​កិ​លេ​សក្ខន្ធ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ មាន​រហូតដល់​ពួក​អសញ្ញ​សត្វ។ នោ​កិលេស​ធម៌ អាស្រ័យ​នូវ​កិលេស​ធម៌​ផង នូវ​នោ​កិលេស​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637831165776239991
ទៅកាន់ទំព័រ៖