ព្រះត្រៃបិដក ភាគ ១០៣
មានអាហារជាសមុដ្ឋាន … មានរដូវជាសមុដ្ឋាន … កដត្តារូប ជាឧបាទា ពឹងផ្អែកនឹងពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត៣ក្តី កដត្តារូប ជាឧបាទាក្តី ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ នឹងខន្ធ២ …។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនៈផង នឹងខន្ធ២…។ … ព្រោះនមគ្គប្បច្ច័យ មានវារៈ៥ ព្រោះនសម្បយុត្តប្បច្ច័យ មានវារៈ៣ ព្រោះនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ព្រោះនោនត្ថិប្បច្ច័យ មានវារៈ៣ ព្រោះនោវិគតប្បច្ច័យ មានវារៈ៣។
[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៥ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
ID: 637830989346664084
ទៅកាន់ទំព័រ៖