ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាទាំង៩យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។ … ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ។
[១៩២] នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពួកសម្បយុត្តកចេតនា អាស្រ័យនូវពួកកិលេស នោកិលេសធម៌ អាស្រ័យនូវនោកិលេសធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពួកសម្បយុត្តកចេតនា អាស្រ័យនូវពួកនោកិលេសក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកកិលេសផង នូវពួកសម្បយុត្តកក្ខន្ធផង។ បច្ច័យទាំងអស់ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
[១៩៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១
ID: 637831166258072912
ទៅកាន់ទំព័រ៖