ព្រះត្រៃបិដក ភាគ ១០៣

ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់២យ៉ាង​ក្រៅ​នេះ​ក្តី សហជាត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បច្ចយ​វារៈ


 [១៩៤] កិលេស​ធម៌ ពឹងផ្អែក​នឹង​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​កិលេស​ធម៌ ពឹង​ផ្អែក​នឹងនោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹង​ផ្អែក​នឹងនោ​កិ​លេ​សក្ខន្ធ១ រហូតដល់​ពួក​មហាភូត​ខាងក្នុង ពួក​នោ​កិ​លេ​សក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ កិលេស​ធម៌ ពឹង​ផ្អែក​នឹងនោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស ពឹងផ្អែក​នឹង​ពួក​នោ​កិ​លេ​សក្ខន្ធ ពួក​កិលេស ពឹងផ្អែក​នឹង​វត្ថុ។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​កិលេស​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​កិ​លេ​សក្ខន្ធ១ នឹង​ខន្ធ២ …
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637831166579719111
ទៅកាន់ទំព័រ៖