ព្រះត្រៃបិដក ភាគ ១០៣

ពួក​កិលេស ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ កិលេស​ធម៌ ពឹងផ្អែក​នឹង​កិលេស​ធម៌​ផង នឹងនោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ ពឹងផ្អែក​នឹង​លោភៈ​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ ចង​ជា​ចក្កៈ​ចុះ។ ពួក​កិលេស ពឹងផ្អែក​នឹង​លោភៈ​ផង នឹង​វត្ថុ​ផង។ នោ​កិលេស​ធម៌ ពឹងផ្អែក​នឹង​កិលេស​ធម៌​ផង នឹងនោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​កិ​លេ​សក្ខន្ធ១ផង នឹង​កិលេស​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​កិលេស​ផង នឹង​ពួក​មហាភូត​ផង ពួក​នោ​កិ​លេ​សក្ខន្ធ ពឹងផ្អែក​នឹង​ពួក​កិលេស​ផង នឹង​វត្ថុ​ផង។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី ពឹងផ្អែក​នឹង​កិលេស​ធម៌​ផង នឹងនោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​កិ​លេ​សក្ខន្ធ១ផង នឹង​លោភៈ​ផង នឹង​ខន្ធ២…។ ចង​ជា​ចក្កៈ​ចុះ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637831166807613105
ទៅកាន់ទំព័រ៖