ព្រះត្រៃបិដក ភាគ ១០៣

មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​លោភៈ​ផង នឹង​វត្ថុ​ផង។ ចង​ជា​ចក្កៈ​ចុះ។
បញ្ច​វិញ្ញាណ ក្នុង​នោ​កិលេស​មូល បណ្ឌិត​គប្បី​ធ្វើ​ក្នុង​អារម្មណ​ប្ប​ច្ច័​យចុះ។
 [១៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៩៦] កិលេស​ធម៌ ពឹងផ្អែក​នឹង​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​វិចិកិច្ឆា មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ឧទ្ធច្ចៈ។ នោ​កិលេស​ធម៌ ពឹង​ផ្អែក​នឹងនោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​រហូតដល់​ពួក​អសញ្ញ​សត្វ ចក្ខុវិញ្ញាណ កាយាយតនៈ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ … ពួក​នោ​កិ​លេ​សក្ខន្ធ ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ។ កិលេស​ធម៌ ពឹង​ផ្អែក​នឹងនោ​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ កិលេស​ធម៌ ពឹងផ្អែក​នឹង​កិលេស​ធម៌​ផង នឹងនោ​កិលេស​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637831167071058730
ទៅកាន់ទំព័រ៖