ព្រះត្រៃបិដក ភាគ ១០៣

 [២០១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។ ការរាប់​ពីរ​យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [២០២] កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្កិ​លេស ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​កិលេស​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​កិលេស​ហេតុ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កិលេស​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នោ​កិលេស​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637831167703337008
ទៅកាន់ទំព័រ៖