ព្រះត្រៃបិដក ភាគ ១០៣
[២០៣] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺពួកកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនោកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន … នូវសីល … នូវឧបោសថកម្ម … ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន ពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវកុសលនោះ ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃការពិចារណានូវផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … នូវពួកនោកិលេសក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ដោយទិព្វសោតធាតុ។បេ។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ ចេញអំពីឈាន
ID: 637831167915228921
ទៅកាន់ទំព័រ៖