ព្រះត្រៃបិដក ភាគ ១០៣
ត្រេកអរ រីករាយនឹងឈាន រាគៈ… ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ… ព្រោះប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្ស របស់បុគ្គលអ្នកមានសេចក្តីស្តាយក្រោយ ព្រោះសាបសូន្យឈាន កើតឡើង នឹងចក្ខុ … នឹងវត្ថុ… បុគ្គល ត្រេកអរ រីករាយ នឹងពួកនោកិលេសក្ខន្ធ រាគៈ ប្រារព្ធនូវធម៌នោះ។បេ។ ទោមនស្ស…។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ ចេញអំពីឈាន។បេ។ នឹងចក្ខុ …នឹងវត្ថុ … បុគ្គលត្រេកអរ រីករាយ នឹងពួកនោកិលេសក្ខន្ធ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[២០៤] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកកិលេស កើតឡើង ព្រោះធ្វើនូវពួកកិលេស ឲ្យជាទីគោរព។ មានវារៈ៣ នៅជាអារម្មណាធិបតិដដែល។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។
ID: 637831168151991118
ទៅកាន់ទំព័រ៖