ព្រះត្រៃបិដក ភាគ ១០៣

អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល (ឲ្យ) នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​កុសលកម្ម​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ក្នុង​កាលមុន … អំពី​ឈាន …​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព។បេ។ ជា​បច្ច័យ​នៃ​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ​… នូវ​វត្ថុ​…បុគ្គល ធ្វើ​នូវ​ពួក​នោ​កិ​លេ​សក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​…។ ឯសហជាតា​ធិប​តិ គឺ​នោ​កិ​លេ​សា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​ក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល (ឲ្យ) នូវ​ទាន។បេ។ នូវ​ឈាន​… នូវ​ចក្ខុ … នូវ​វត្ថុ …បុគ្គល​ធ្វើ​នូវ​ពួក​នោ​កិ​លេ​សក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ …។ ឯសហជាតា​ធិប​តិ គឺ​នោ​កិ​លេ​សា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្កិ​លេស ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌​ផង នៃ​នោ​កិលេស​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637831168369678446
ទៅកាន់ទំព័រ៖