ព្រះត្រៃបិដក ភាគ ១០៣
និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ នូវឈាន… នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកនោកិលេសក្ខន្ធ ឲ្យជាទីគោរព ត្រេកអរ រីករាយ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវធម៌នោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺនោកិលេសាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣ នៅជាអារម្មណាធិបតិដដែល។
[២០៥] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអនន្តរប្បច្ច័យ គឺពួកកិលេសមុនៗ ជាបច្ច័យ នៃពួកកិលេសក្រោយៗ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកកិលេសមុនៗ ជាបច្ច័យនៃពួកនោកិលេសក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកកិលេស ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកកិលេសមុនៗ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអនន្តរប្បច្ច័យ
ID: 637831168596699764
ទៅកាន់ទំព័រ៖