ព្រះត្រៃបិដក ភាគ ១០៣

សំសដ្ឋ​វារៈ


 [២៥] នោ​ឧបា​ទា​ធម៌ ច្រឡំ​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ជា​នោ​ឧបា​ទា ខន្ធ២ ច្រឡំ​នឹង​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សេចក្តី​បំប្រួញ។
 [២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [២៧] នោ​ឧបា​ទា​ធម៌ ច្រឡំ​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អហេតុ​កក្ខន្ធ១ ជា​នោ​ឧបា​ទា នឹង​ខន្ធ២ … ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សេចក្តី​បំប្រួញ។
 [២៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
ការរាប់​ទាំង២យ៉ាង​ក្រៅពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637830989668190993
ទៅកាន់ទំព័រ៖