ព្រះត្រៃបិដក ភាគ ១០៣

គឺ​ពួក​នោ​កិ​លេ​សក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​កិ​លេ​សក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។បេ។ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​នោ​កិ​លេ​សក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​កិ​លេ​សក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ការពិចារណា ជា​បច្ច័យ​នៃ​ពួក​កិលេស ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​នោ​កិ​លេ​សក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​កិលេស​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ការពិចារណា ជា​បច្ច័យ​នៃ​ពួក​កិលេស​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី ជា​បច្ច័យ​នៃ​ពួក​កិលេស​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​កិ​លេ​សក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​កិ​លេ​សក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637831168803426560
ទៅកាន់ទំព័រ៖