ព្រះត្រៃបិដក ភាគ ១០៣
ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។
[២០៦] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកកិលេស នៃពួកកិលេស … មានវារៈ៣។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន តម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ នូវបញ្ញា … នូវរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា និងកាយិកសុខ… បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌
ID: 637831169036721339
ទៅកាន់ទំព័រ៖