ព្រះត្រៃបិដក ភាគ ១០៣
ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកកិលេស ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយឧបនិស្សយប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។
[២០៧] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត
ID: 637831169290249318
ទៅកាន់ទំព័រ៖