ព្រះត្រៃបិដក ភាគ ១០៣

គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​នោ​កិ​លេ​សក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នឹង​ចក្ខុ … បុគ្គល ត្រេកអរ រីករាយ នឹង​វត្ថុ រាគៈ ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​កិលេស ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌​ផង នៃ​នោ​កិលេស​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នឹង​ចក្ខុ …បុគ្គល​ត្រេកអរ រីករាយ នឹង​វត្ថុ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​កិលេស​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​បច្ច័យ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637831169503644259
ទៅកាន់ទំព័រ៖