ព្រះត្រៃបិដក ភាគ ១០៣

 [២០៨] កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ … ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២០៩] នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​នោ​កិលេស​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​នោ​កិលេស​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​នោ​កិលេស​ចេតនា ជា​បច្ច័យ​នៃ​ពួក​កិលេស ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌​ផង នៃ​នោ​កិលេស​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​នោ​កិលេស​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កិលេស​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637831169747711053
ទៅកាន់ទំព័រ៖