ព្រះត្រៃបិដក ភាគ ១០៣
[២១០] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិបាកប្បច្ច័យ មានវារៈ១។ … ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩។
[២១១] កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកកិលេស ដោយវិប្បយុត្តប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831170001768708
ទៅកាន់ទំព័រ៖