ព្រះត្រៃបិដក ភាគ ១០៣
[២១២] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ ឯបុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺលោភៈក្តី សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃមោហៈ ទិដ្ឋិ ថីនៈ
ID: 637831170218996156
ទៅកាន់ទំព័រ៖