ព្រះត្រៃបិដក ភាគ ១០៣
ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ដោយអត្ថិប្បច្ច័យ។ សហជាត គឺលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ដោយអត្ថិប្បច្ច័យ។ គប្បីចងជាចក្កៈចុះ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោកិលេសក្ខន្ធ១ក្តី កិលេសក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកកិលេសក្តី ពួកមហាភូតក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកកិលេសក្តី វត្ថុក្តី ជាបច្ច័យនៃពួកនោកិលេសក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី
ID: 637831170406028669
ទៅកាន់ទំព័រ៖