ព្រះត្រៃបិដក ភាគ ១០៣
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២១៤] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ
ID: 637831170883489514
ទៅកាន់ទំព័រ៖