ព្រះត្រៃបិដក ភាគ ១០៣

បញ្ហា​វារៈ


 [២៩] នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទា​ធម៌​ផង នៃ​នោ​ឧបា​ទា​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​ជា​នោ​ឧបា​ទា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
 [៣០] ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ … នូវ​កាយ ពួក​រូប ពួក​រស … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637830990075351583
ទៅកាន់ទំព័រ៖