ព្រះត្រៃបិដក ភាគ ១០៣
វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១…។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នូវធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។
[២២០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៥។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២២១] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌
ID: 637831173055217927
ទៅកាន់ទំព័រ៖