ព្រះត្រៃបិដក ភាគ ១០៣

 [២២៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់២យ៉ាង​ក្រៅពី​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

សំសដ្ឋ​វារៈ


 [២២៧] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ច្រឡំ​នឹង​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង នឹង​ខន្ធ២…។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ច្រឡំ​នឹង​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង នឹង​ខន្ធ២… ជា​បដិសន្ធិ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637831174266547750
ទៅកាន់ទំព័រ៖