ព្រះត្រៃបិដក ភាគ ១០៣
[២២៨] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[២២៩] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាអហេតុកៈ នឹងខន្ធ២ …ជាអហេតុកប្បដិសន្ធិ។
[២៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
ID: 637831174541180925
ទៅកាន់ទំព័រ៖