ព្រះត្រៃបិដក ភាគ ១០៣
រសាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកឧបាទាខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង ក្នុងកាលមុន។បេ។ អំពីឈាន។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ក្នុងកាលមុន។បេ។ នូវពួកផោដ្ឋព្វៈ … នូវពួកនោឧបាទាខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយនោឧបាទាចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ
ID: 637830990304307611
ទៅកាន់ទំព័រ៖