ព្រះត្រៃបិដក ភាគ ១០៣
[២៣២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយ នឹងរាគៈ រាគៈ ប្រារព្ធនូវរាគៈនោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង បុគ្គលត្រេកអរនឹងទិដ្ឋិ។ ដូចគ្នានឹងកុសលត្តិកៈដែរ។ ប្រារព្ធនូវវិចិកិច្ឆា… ប្រារព្ធនូវឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ទិដ្ឋិ …វិចិកិច្ឆា … ឧទ្ធច្ចៈ…។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន …បុគ្គលឃើញនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង ថាមិនទៀង…។បេ។ ពួកព្រះអរិយៈដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលប្រកបដោយសេចក្តីសៅហ្មង ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល … នូវឧបោសថកម្ម…
ID: 637831175110635345
ទៅកាន់ទំព័រ៖