ព្រះត្រៃបិដក ភាគ ១០៣
ក្នុងកាលមុន។បេ។ ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ។បេ។ ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ឃើញច្បាស់នូវពួកខន្ធ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ថាមិនទៀង…។បេ។ ដោយទិព្វចក្ខុ។ប។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល។បេ។ ចេញអំពីឈាន … នឹងចក្ខុ … នឹងវត្ថុ… ត្រេកអរ រីករាយ នឹងពួកខន្ធ ដែលមិនប្រកបដោយសេចក្តីសៅហ្មង រាគៈ ប្រារព្ធនូវខន្ធនោះ។បេ។ ទោមនស្ស កើតឡើង។
[២៣៣] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព រាគៈ កើតឡើង ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទិដ្ឋិ កើតឡើង បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព រាគៈ កើតឡើង ព្រោះធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ
ID: 637831175358773374
ទៅកាន់ទំព័រ៖