ព្រះត្រៃបិដក ភាគ ១០៣
ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ។ …ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
[២៣៥] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ នូវទោសៈ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ រាគៈ។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង នូវទោសៈ… អាស្រ័យនូវសេចក្តីប្រាថ្នា
ID: 637831176129900778
ទៅកាន់ទំព័រ៖