ព្រះត្រៃបិដក ភាគ ១០៣

ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង រាគៈ …សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ ផល និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល …អាស្រ័យ​នូវ​បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន …នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ នូវ​សីល …នូវ​បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន​… អាស្រ័យ​នូវ​សេនាសនៈ
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637831176311180592
ទៅកាន់ទំព័រ៖