ព្រះត្រៃបិដក ភាគ ១០៣

ហើយ​សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​រាគៈ។បេ។ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៣៦] ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ សេចក្តី​បំប្រួញ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ សេចក្តី​បំប្រួញ។
 [២៣៧] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ …ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២។
 [២៣៨] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​កម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637831176603919503
ទៅកាន់ទំព័រ៖