ព្រះត្រៃបិដក ភាគ ១០៣

ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា នូវ​ខន្ធ២ … ជា​បដិសន្ធិ។ នោ​ឧបា​ទា​ធម៌ អាស្រ័យ​នូវ​ឧបា​ទា​ធម៌​ផង នូវ​នោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២។
 [២] នោ​ឧបា​ទា​ធម៌ អាស្រ័យ​នូវ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ឧបា​ទា​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ នោ​ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នោ​ឧបា​ទា​ធម៌ អាស្រ័យ​នូវ​ឧបា​ទា​ធម៌​ផង នូវ​នោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ …។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637830985934406053
ទៅកាន់ទំព័រ៖