ព្រះត្រៃបិដក ភាគ ១០៣
ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប
ID: 637831177291958165
ទៅកាន់ទំព័រ៖